
ចុចលើលីងនេះដើម្បីចុះឈ្មោះ ចូលរួម
សមាគមព្រះធម៌ដើម្បីអប់រំ(DYEA) ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក ឧកញ៉ាបណ្ឌិត យ៉ន សេងហាន រួមជាមួយសហស្ថាបនិក ថ្នាក់ដឹកនាំ និងសមាជិក ដែលមានគោលដៅជាក់លាក់ ប្រកបដោយមហិច្ឆិតាខ្ពស់ ក្នុងការដឹកនាំយុវជនឲ្យដើមតាមផ្លូវនៃព្រះពុទ្ឋសាសនា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ចំណេះដឹង វិជ្ជាជីវះ សុខភាព កីឡា យ៉េនឌ័រ និងចូលរួមដោះស្រាយវិបត្តិសង្គម ដូចជាបញ្ហាគ្រួសារ ការគ្មានការងារធ្វើ ការជួយម្ចាស់អាជីវកម្មSME ចំណេះដឹង ជំនាញវិជ្ជាជីវះ ការជួយដល់កុមារកំព្រា ចាស់ជរា ជនពិកា និងនិស្សិតក្រីក្រ។
-ឧកញ៉ាបណ្ឌិត យ៉ន សេងហាន គឺជាអតីតអ្នកបួសមួយរូប ដែលមានចំណេះដឹងជ្រៅជ្រះក្នុងព្រះពុទ្ឋសាសនា ពិសេសព្រះវិន័យបិដក។ កាលនៅជាព្រះសង្ឃ លោកឧកញ៉ាបណ្ឌិត មានគុណសម្បត្តិយ៉ាងច្រើនក្នុងព្រះពុទ្ឋសាសនា ដោយលោកឧកញ៉ាបង្រៀនវិន័យបិដក ដល់ព្រះសង្ឃរាប់រយអង្គ បង្រៀនធម្មវិន័យ ផ្សព្វផ្សាយព្រះធម៌ច្រើនខេត្តក្រុង និងបង្កើតបានវត្តមួយនៅស្រុកព្រៃឈរ។
តាំងពីលោកឧកញ៉ាបណ្ឌិតលាចាកសិក្ខាបទមក លោកបានរក្សាសីលប្រាំជាប្រចាំ ជាពិសេសបានបន្តដឹកនាំអប់រំយុវជនតាមផ្លូវនៃព្រះពុទ្ឋសាសនារហូតមកទល់បច្ចុប្បន្ននេះ។
១.ទស្សនវិស័យ
ចង់ឃើញសង្គមជាតិយើង មានការរីកចំរើនកាន់តែខ្លាំងតាមបែបព្រះពុទ្ឋសាសនា ព្រោះថា ទោះបីសព្វនេះ ប្រទេសកម្ពុជា បានយកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋលក្តី តែការប្រតិបត្តិគឺនៅមានកំរិត ដូចជា សីលធម៌ សុជីវធម៌ គុណធម៌ ប្រព្រឹត្តិអបាយមុខ មានលេងល្បែង ស្រី ស្រា អំពើរចោរកម្ម និងអំពើពុករលួយផ្សេងៗទៀត ដែលជាហេតុធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍជាតិរបស់រដ្ឋាភិបាល។ ម្យ៉ាងទៀតចង់ផ្សព្វផ្សាយព្រះពុទ្ឋសាសនា ទៅកាន់មនុស្សទូទាំងសកលលោកឲ្យកាន់តែទូលំទូលាយ ដើម្បីពិភពលោកមានសន្តិភាពនឹងគ្នា ហើយពិសេសយុវជនកុំឲ្យងាយនិងការអូសទាញ នូវជំនឿ ផ្តេសផ្តាស់ គ្មានហេតុផលផ្សេងៗ ដែលជាហេតុធ្វើឲ្យ អោយបាត់បង់ វប្បធម៌ ប្រពៃណី ខូចប្រយោជន៍ ដល់សង្គមជាតិ និង អក្សរសាស្រ្តរបស់ជាតិ។
២. គោលបំណង
1.ដើម្បីចែករំលែកចំណេះដឹងព្រះពុទ្ធសាសនាទៅកាន់ ប្រជាជាតិខ្មែរ
2.ដើម្បីអប់រំសីលធម៌ដល់យុវជនឲ្យដើរផ្លូវត្រឹមត្រូវ ជៀសវាងអបាយមុខ
3.ដើម្បីបង្កើតសប្បុរសធម៌ដល់សង្គមជាតិចាស់ជរា ទុរគតជន សិស្ស-និស្សិតក្រីក្រ។ល។
4.ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិ តាមរយៈការបង្កើត
5.ដើម្បីផ្តល់ពុទ្ធិដល់យុវជនជំនាន់ក្រោយ
6.បង្កើតការងារ បង្កើតអាជីវកម្មដើម្បីឲ្យជួយដល់យុវជន