បទបញ្ជារផ្ទៃក្នុង

ប្រការ១៖ សមាជិក របស់ក្រុមហ៊ុន ដែលហៅកាត់ជាភាសាអង់គ្លេសថា Big Realty Agent  ទាំងអស់គ្នា ត្រូវចូលរួមសហការគ្នា​កសាងស្នាដៃ​និងផល​ប្រយោជន៍​ របស់ក្រុមហ៊ុន ក្រោមរូបភាពសហការណ៍ និងរៀនបទ​ពិសោធន៍ពីគ្នា​ទៅវិញទៅមក​ទៅ​តាមស្ថានភាពរៀងៗខ្លួន។
ប្រការ២៖ ​បើបុគ្គលណាមួយកេងប្រវញ្ច័ ទទួលថវិការ​ពីអ្នកចុះឈ្មោះហើយមិនបានផ្តល់ពត៌មានមកក្រុមហ៊ុន ដើម្បីធ្វើការចុះឈ្មោះពេញសិទ្ធិ នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
ប្រការ៣៖ ​បើបុគ្គលណាមួយបានបង្កទំនាស់ ញុះញង់បំបែកបំបាក់ក្នុង​គោល​បំណង​បំផ្លាញ ក្រុមហ៊ុនបុគ្គលនោះត្រូវទទួលការ​អប់រំ​ណែនាំ​ឬព្រមានពីថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន។
ប្រការ៤៖ ​រាល់ការប្រជុំរបស ក្រុមហ៊ុន​ សមាជិកត្រូវគោរពតាមគោលការណ៍។
ប្រការ៥៖ សមាជិកនិមួយៗមានតួនាទីនិងភារៈកិច្ចជួយផ្សព្វផ្សាយ ពីគម្រោងនិងសកម្មភាពដែលបានបង្កើតឡើង​ដោយក្រុមហ៊ុន។
ប្រការ៦៖​សមាជិកគ្រប់រួបមានសិទ្ធិស្វែងរកកូនក្រុមបន្ថែមដើម្បីជួយក្រុម។
ប្រការ៧៖​សមាជិកគ្រប់រួបមានសិទ្ធិធ្វើសិក្ខាសាលាដើម្បីបង្កើនសមាជិកនៅគ្រប់ទីកន្លែង។
ប្រការ៨៖​សមាជិកគ្រប់រួបមិនត្រូវអូសទាញសមាជិកអ្នកដ៍ទៃមកធ្វើជាសមាជិករបស់ខ្លួនឡើយ។
ប្រការ៩៖​សមាជិកគ្រប់រួបមិនត្រូវ ដាក់បញ្ចូលរូបភាព អាសអាភាស ឬ ពត៌មានមិនពិតធ្វើអោយប៉ះដល់ ថ្នាក់ដឹកនាំ ឥស្សិរៈជនធំៗ ក្នុងជួររដ្ឋាភិបាល​ឬ អង្គព្រះមហាក្សត្រ។

ភ្នំពេញ​ថ្ងៃទី១៦ ខែ​ វិច្ឆិកា ​ឆ្នាំ២០១៩
ប្រធាន