ដំណឹងល្អ ថៅកែស្វាយនៅស្រុកខ្មែរប្រកាសទិញស្វាយមួយថ្ងៃ ៥០​ តោន ពីប្រជាជនខ្មែរទូទាំង២៥ ខេត្តក្រុង

ប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែពោលថានៅពេលដែលដាំដំណាំផ្លែឈើដែលអាចប្រមូលផលបានហើយ ជាពិសេសនោះផ្លែស្វាយតែម្តង ប៉ុន្តែបែជាគ្មានអ្នកទិញទៅវិញ​ ទន្ទឹមគ្នានោះផងដែរពួកគាត់មិនដែលសូម្បីតែស្វែងរកទីផ្សារក្នុងការលក់ផ្លែឈើទាំងនោះឡើយ ។

ជួបសម្ភាសជាមួយ Business Cambodia បងស្រីម្នាក់ឈ្មោះថា ឃឿន សុខនី ដែលជាថៅកែប្រមូលទិញស្វាយពីប្រជាពលរដ្ឋទាំង ២៥ ខេត្តក្រុងក្នុងមួយថ្ងៃប្រមាណជា ៥០​តោន ។ តាមរយៈការសម្ភាសខាងលើដដែល បងស្រីបានមានប្រសាសន៍ថាក្នុងមួយថ្ងៃគាត់ទទួលទិញយកស្វាយប្រមាណពី ៧០០តោន ទៅ ១០០តោន ។

គាត់បានបន្ថែមទៀតថាសព្វថ្ងៃនេះបងស្រីមានដៃគូរសហការក្រៅប្រទេសចំនួនបី រួមមាន ប្រទេសថៃ ចិន និងវៀតណាមផងដែរក្នុងការទិញស្វាយនាំចេញទៅក្រៅប្រទេស បន្ថែមពីនេះទៀតនោះគាត់ក៏មានរោងចក្រសហការចំនួន៥ផងដែរនៅស្រុកខ្មែរសម្រាប់កែច្នែផលិតផលផ្លែស្វាយនេះ ។

សម្រាប់ការកែច្នែផលិតផលស្វាយនេះផងដែរមានដូចជា ច្នែជាតំណាប់ និងច្នែចេញជាទឹក ដែលមួយថ្ងៃអាចផលិតចេញបានពី៤០០ ទៅ ៥០០តោន ក្រៅពីនោះគឺបញ្ជូនចេញទៅក្រៅ យ៉ាងណាមិញសម្រាប់ឃ្លាំងដែលប្រមូលទិញធំនោះ មានទីតាំងនៅខេត្តកំពង់ស្ពឺ ផ្សារត្រែងត្រយឹង ។

លើសពីនេះទៅទៀតបើនិយាយការទិញស្វាយវិញ គឺត្រូវមានលក្ខខណ្ឌដូចជា ស្វាយមានលក្ខណៈចាស់ល្អ មានរាងល្អ ជាពិសេសស្វាយ៤ផ្លែមួយគីឡូឡើងនឹងទទួលទិញច្រើន សម្រាប់អ្នកនៅតាមបណ្តាលខេត្តផ្សេងៗក៏អាចប្រមូលទិញបានដែរដោយសារគាត់មាននៅកូនដៃចុះទៅបេះតែម្តង ប៉ុន្តែប្រសិនបើមានចំការណាមួយដែលគាត់មានស្វាយច្រើនចាប់ពី ៥០ តោន ទៅ ២០០តោន ក្រុមការងារបងស្រីនឹងចុះទៅផ្ទាល់តែម្តង ជាពិសេសនោះស្វាយកែវរមៀត។ សម្រាប់តម្លៃនៃការប្រមូលទិញសព្វថ្ងៃនេះ ១គីឡូពី ១៤០០ ទៅ ១៦០០រយរៀល អាស្រ័យទៅលើផ្លែស្វាយធំរឺតូច។ សម្រាប់បងប្អូនដែលមានបំណងចង់លក់ស្វាយសូមទំនាក់ទំនងទៅកាន់៖ 0964997133 តាមរយះហ្វេសប៊ុកផេក Mangoes buyers factory133។ អត្ថបទដោយ Business Cambodia

  • Related Posts

    អំពី Senghanbiz

    Senghanbiz ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញដ៏ស្រស់ស្អាត​នៃ​ប្រទេសកម្ពុជា។ ​ដោយ មានបំណងចង់ ផ្តល់នូវ​ ការសិក្សា…

    Read more

    សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន សេង ហាន ( ព័ត៌មានចាស់ )

    ថ្ងៃនេះខ្ញុំបានចាត់ក្រុមការងារឱ្យនាំយកទេយ្យទាន​ មានអង្ក​ មី​ ទឹកត្រី​ ទឹកសុីអៀវ​…

    Read more

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    លោកឧកញ៉ា យន់ សេងហាន បើកវគ្គបណ្តុះបណ្តាល “យុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពដឹកនាំឆ្នាំ២០២៥”

    • By admin
    • February 24, 2025
    • 165 views
    លោកឧកញ៉ា យន់ សេងហាន បើកវគ្គបណ្តុះបណ្តាល “យុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពដឹកនាំឆ្នាំ២០២៥”
    • By admin
    • February 13, 2025
    • 81 views
    • By admin
    • February 13, 2025
    • 80 views

    SH CORDY plus

    • By admin
    • February 13, 2025
    • 74 views
    SH CORDY plus

    Khaow Tong

    • By admin
    • February 13, 2025
    • 191 views
    Khaow Tong

    SH Fiber

    • By admin
    • February 13, 2025
    • 79 views
    SH Fiber