
+ គ្រឿងផ្សំ
– ភ្លៅមាន់១គីឡូក្រាម
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ម្រេច កន្លះស្លាបព្រាកាហ្វេ
– ខ្ញី១ដុំតូចល្មម
– ខ្ទឹមស ៥កំពិស
– ខ្ទឹមក្រហម១មើមតូចល្មម
– ទឹកត្រីកន្លះស្លាបព្រាបាយ
– ខ្ទិះដូង (ខ្ទិះដើម និងខ្ទិះចុង) ១លីត្រ
– ម្ទេសខៀវ ម្ទេសក្រហម
– ស្លឹកផ្ទី ២ខាំ
+ វិធីធ្វើ
– លាងភ្លៅមាន់ឲ្យស្អាតរួចកាត់ជាដុំៗ ប្រឡាក់ជាមួយអំបិលបន្តិច និងម្រេចម៉ត់ ច្របល់ឲ្យសព្វគ្រឿង ទុកចោល១០នាទី
– ដាក់ខ្ទះដាក់ប្រេងឆាឲ្យក្ដៅបន្តិចសឹមយកសាច់មាន់មកចៀនឲ្យឆ្អិនរួចស្រង់ទុកមួយអន្លើ
– ហាន់ខ្ញីឆ្មារៗ រួចរលីងជាមួយនឹងប្រេងឆា បន្ទាប់មកដាក់ខ្ទឹមសចិញ្ច្រាំចូល ហាន់ខ្ទឹមក្រហមដាក់កូរឲ្យទន់រួចដាក់សាច់មាន់ចៀនចូល រួចដាក់ទឹកត្រី និងបន្ថែមម្រេច១/៤ស្លាបព្រាកាហ្វេ ដាក់ខ្ទិះចុងចូលរម្ងាស់ឲ្យពុះ ដាក់ម្ទេសចូល សឹមដាក់ខ្ទិះដើមចូលរម្ងាស់ឲ្យពុះរយៈពេល៥នាទី រួចដាក់ស្លឹកផ្ទីចូល កូរឲ្យសព្វរួចជាការស្រេច ៕ ប្រភព: FoodNatics